របៀបដំណើរការ



(១). ចុះ​ឈ្មោះដើម្បីបង្កើតគណនីជាមួយកសិម៉លដោយឥតគិតថ្លៃ

បន្ទាប់ពីបង្កើតគណនីរបស់អ្នកហើយ សូមរៀបរាប់អំពីអ្នក ជាពិសេស អាសយដ្ឋានរបស់អ្នកក្នុងការ​ដឹកជញ្ជូនផលិតផល​ដែលអ្នកទិញ​ទៅអោយអ្នក។

(២). ស្វែងយល់ពីម្ហូបអាហារដែលមានសុវត្ថិភាពជិតអ្នក

ស្វែងរកផលិតផលអាហារដែលមានសុវត្ថិភាពក្នុងស្រុកនៅជិតកន្លែងដែលអ្នករស់នៅ។ អ្នកអាចធ្វើការកំណត់នូវការស្វែងរកលំអិតដូចជាទីតាំង ផលិតផលសរីរាង្គ និងតាមតំលៃថោកសមរម្យជាដើម។

(៣). បញ្ជាទិញហើយរងចាំទទួលផលិតផល

អ្នកអាចបញ្ជាទិញដោយផ្ទាល់ពីអ្នកលក់ ហើយអ្នកអាចបញ្ជាទិញផលិតផលច្រើននៅពេលតែមួយពីអ្នកលក់ផ្សេងៗគ្នាបាន។ អ្នកលក់និងទទួលយកឬបដិសេធ (ប្រសិនបើមិនទាន់មានផលិតផលនៅក្នុងស្តុក)។

អ្នកនឹងត្រូវបានជូនដំណឹងភ្លាមៗបន្ទាប់ពីអ្នកលក់ឆ្លើយតបហើយប្រសិនបើពួកគេស្នើសុំផ្លាស់ប្តូរនូវការបញ្ជាទិញរបស់អ្នក អ្នកអាចទទួលយកឬបដិសេធការសុំផ្លាស់ប្តូរនោះបាន។ ស្រដៀងគ្នាទៅនឹងការចរចាលើទីផ្សារដែរ បន្ទាប់ពីអ្នកយល់ព្រមអំពីបរិមាណនិងការដឹកជញ្ជូនហើយ ការបញ្ជាទិញរបស់អ្នកត្រូវបានចាត់ទុកជាបានការ។

(៤). ទូទាត់នៅពេលទទួលបានផលិតផល

បន្ទាប់ពីការបញ្ជាទិញត្រូវបានទទួលយកហើយ ផលិតផលរបស់អ្នកនឹងត្រូវបានរៀបចំសម្រាប់អ្នក។ ចំពោះការដឹកជញ្ជូនវិញ អ្នកអាចទៅទទួលយកផលិតផលពីទីកន្លែងរបស់អ្នកលក់ផ្ទាល់ ឬអោយអ្នកលក់ដឹកជញ្ជូនទៅដល់ទីកន្លែងរបស់អ្នកទៅតាមពេលវេលាដែលអ្នកបានកំណត់នៅពេលដែលអ្នកធ្វើការបញ្ជាទិញ។ អ្នកត្រូវធ្វើការទូទាត់ដោយបង់ប្រាក់សំរាប់ផលិតផលដែលអ្នកបានបញ្ជាទិញ នៅពេលដែលអ្នកបានទទួលផលិតផលនោះ។