កសិម៉ល គឺជាទីផ្សារកសិករអនឡាញដែលគាំទ្រដោយសហគមន៍កសិករ និងផលិតករកម្ពុជា ដែលយកចិត្តទុកដាក់អំពីគុណភាពនិងសុវត្ថិភាពនៃកសិផលនិងផលិតផលម្ហូបអាហារដែលពួកគេផលិតនិងដាក់លក់។
បេសកកម្មរបស់យើងគឺបង្កើតប្រព័ន្ធទីផ្សារមួយដែលអនុញ្ញាតឱ្យមានការលក់និងទិញដោយផ្ទាល់នូវកសិផលនិងផលិតផលម្ហូបអាហារដែលមានសុវត្ថិភាពនិងគុណភាពរវាងកសិករ/ផលិតករ និង អ្នកប្រើប្រាស់។ តាមរយៈការភ្ជាប់ទំនាក់ទំនងកសិករ/ផលិតករ និងអ្នកប្រើប្រាស់ យើងជួយអតិថិជនឱ្យអាចទិញបាននូវផលិតផលម្ហូបអាហារដែលមានគុណភាពល្អៗ ផ្ទាល់ពីកសិដ្ឋាន និងជួយកសិករ/ផលិតករ ពង្រីកទីផ្សារនិងទទួលបានអត្ថប្រយោជន៍ពីតម្លៃប្រកួតប្រជែងសម្រាប់ផលិតផលរបស់ពួកគេ។
យើងក៏ខិតខំផងដែរក្នុងការលើកកម្ពស់និងគាំទ្រដល់ការប្រើប្រាស់ផលិតផលម្ហូបអាហារក្នុងស្រុក ជាពិសេសអាហារសរីរាង្គ រួមទាំងការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារនិងការទទួលទានអាហារសុខភាព។ យើងជឿថាជម្រើសនៃអាហារដែលយើងយកមកបរិភោគនិងប្រភពរបស់វាគឺមានឥទ្ធិពលជាសំខាន់ទៅលើសុខភាពរបស់យើងម្នាក់ៗនិងសហគមន៍។