How it works



(១). ចុះ​ឈ្មោះដើម្បីបង្កើតគណនីជាមួយកសិម៉លដោយឥតគិតថ្លៃ

បន្ទាប់ពីបង្កើតគណនីរបស់អ្នកហើយ សូមរៀបរាប់អំពីអ្នក ហើយបើកហាង និងរៀបរាប់ព័ត៌មានអំពីហាងអំពីហាងរបស់អ្នក។

(២). ដាក់លក់ផលិតផលនៅលើហាងរបស់អ្នក

ផ្នែកមួយទៀតជាមួយគណនីរបស់អ្នក គឺជាហាងរបស់អ្នក ដែលអ្នកអាចដាក់ផលិតផលទាំងអស់នៅលើហាងរបស់អ្នកបាន។ សូមបន្ថែមផលិតផល ដោយបំពេញការពិពណ៌នា ដាក់រូបភាព តំលៃ និងជ្រើសរើសការដឹកជញ្ជូន សំរាប់ផលិតផលដែលអ្នកចង់ដាក់។ ប្រសិនបើអ្នកមានវិញ្ញាបនបត្របញ្ជាក់ សូមភ្ជាប់វាមកជាមួយ ហើយអ្នកនឹងទទួលបានត្រាបញ្ជាក់ដែលនឹងបង្ហាញពីអតិថិជនរបស់អ្នកថាផលិតផលរបស់អ្នកត្រូវបានបញ្ជាក់សុវត្ថិភាព។ អ្នកអាចបន្ថែមផលិតផលបានច្រើនដោយគ្មានកំណត់។

(៣). ទទួលការបញ្ជាទិញពីអតិថិជន

ផលិតផល់របស់អ្នកទាំងអស់ និងដាក់តាំងលក់នៅលើទីផ្សារកសិម៉លសំរាប់អោយអ្នកដែលចូលចិត្តម្ហូបអាហារមានសុវត្តិភាពនិងសរីរាង្គអាចមើលទិញដោយផ្ទាល់។ បន្ទាប់ពីមានអតិថិជនបញ្ជាទិញ ប្រពន្ធ័កសិម៉លនិងប្រាប់អ្នកភ្លាមៗ នូវការបញ្ជាទិញលំអិត ផលិតផលនិងបរិមាណបញ្ជាទិញ ហើយនិងការដឹកជញ្ជូនទៅអោយអតិថិជនតាមពេលវេលាកំណត់ដោយអតិថិជន។

(៤). ឆ្លើយតបទៅនឹងការបញ្ជាទិញ

អ្នកអាច ទទួលយក បដិសេធ(ប្រសិនបើអ្នកមិនទាន់មានផលិតផល) នូវរាល់ការបញ្ជាទិញ។

(៥). ទទួលការទូទាត់ពីទំនិញរបស់អ្នក

បន្ទាប់ពីការបញ្ជាទិញនេះត្រូវបានទទួលយកចូររៀបចំផលិតផលរបស់អ្នកសម្រាប់ការដឹកជញ្ជូន។ ប្រសិនបើអ្នកយល់ព្រមជាមួយអ្នកទិញថាអ្នកនឹងបញ្ជូនផលិតផលដែលបានបញ្ជាទិញទៅកាន់អាសយដ្ឋានផ្ទះរបស់ពួកគេ សូមរៀបចំការដឹកជញ្ជូន។ តែប្រសិនបើអ្នកយល់ព្រមថាអ្នកទិញនឹងមកទទួលយកផលិតផលនៅកសិដ្ឋានឬហាងរបស់អ្នក សូមអ្នករងចាំប្រគល់ទំនិញតាមពេលវេលាដែលបានកំណត់។ អ្នកទិញបង់លុយផលិតផលដែលបានបញ្ជាទិញដោយផ្ទាល់ទៅអ្នកនៅពេលដែលគេទទួលបានទំនិញ។